@voakhmer

VOA Khmer

Cambodia

Instagram posts and videos uploaded by voakhmer

voakhmer

ថ្នាក់​ដឹកនាំ​ និង​សកម្មជន​សហជីព​យ៉ាង​ហោច​ណាស់​៩​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​មន្ត្រី​នគរបាល​ក្នុង​ទីក្រុង​ភ្នំពេញ​ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​កូដ​កម្ម​នៅ​មុខ​កាស៊ីណូ​ណាហ្គាវើលដ៍​ ដែល​អូស​បន្លាយ​ពេល​ជិត​ពីរ​សប្តាហ៍​មក​ហើយ។​ ក៏​ប៉ុន្តែ ​ក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​មន្ត្រី​នគរបាល​រាជធានី​ភ្នំពេញ​ កាល​ពី​យប់​ឆ្លង​ឆ្នាំ​សកល​នោះ​ មាន​៣​នាក់ ​ត្រូវ​បាន​ដោះលែង​នៅ​ថ្ងៃ​ចន្ទ​នេះ​ ហើយ​៦​នាក់​ផ្សេង​ទៀត ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ចុះ​ឡើង​ពី​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើការ​សាកសួរ ​តែ​មិន​ទាន់​មាន​ការ​ចោទ​ប្រកាន់​ជាក់​លាក់​ពី​សំណាក់​តុលាការ​នៅ​ឡើយ​ទេ។​ ការ​ចាប់​ខ្លួន​នេះ​ មិន​បាន​បង្អាក់​កូដកម្ម​របស់​កម្មករ​និយោជិត​ក្រុមហ៊ុន​ណាហ្គាវើលដ៍នោះ​ទេ ​ខណៈ​ភាគី​និយោជក​បាន​រក្សា​ភាពស្ងៀម​ស្ងាត់​ មិន​ចេញ​មុខ​មក​ជួប​ចរចា​ជាមួយ​ភាគី​តំណាង​កម្មករ។ ​នេះ ​បើ​តាម​ការ​បញ្ជាក់​របស់​មេ​ដឹកនាំ​សហជីព​នៅ​ក្រុមហ៊ុន​ណាហ្គាវើលដ៍។​ មេ​ដឹក​នាំ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ កញ្ញា​ ឈឹម សីថរ​ ប្រាប់​វីអូអេ​ នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​កម្មករ​និយោជិត​មិន​បញ្ឈប់​កូដកម្ម​ទេ ​បើ​គ្មាន​ដំណោះ​ស្រាយ​សមស្រប​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វិវាទ​ការងារ​ដែល​បាន​កើត​ឡើង​អស់​រយៈ​ពេល​ជិត​៩​ខែ​មក​នេះ។​ កញ្ញា​និយាយ​ថា ​ពេល​នេះ ​ភាគី​និយោជក​ មិន​បាន​ធ្វើ​សកម្ម​ភាព​ណា​មួយ​ដើម្បី​ឈាន​ទៅរក​ដំណោះ​ស្រាយ​បញ្ចប់​វិវាទ​ទេ​ ហើយ​មាន​តែ​ភាគី​រដ្ឋាភិបាល​ក្នុង​នោះ​ គឺ​សាលា​រាជធានី​ភ្នំពេញ​ និង​ក្រសួង​ការងារ​កំពុង​ធ្វើការ​ដោះ​ស្រាយ​វិវាទ​ការងារ​ដែល​ជាប់គាំង​ ដោយសារ​ក្រុមហ៊ុន​បដិសេធ​មិន​ទទួល​យក​ថ្នាក់​ដឹក​នាំ​សហជីព​ សកម្ម​ជន​របស់​សហជីព​ និង​បុគ្គលិក​ប្រមាណ​២៧៩​នាក់​ឲ្យ​ចូល​ធ្វើ​ការ​វិញ។​ 👉 សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីអានព័ត៌មានលម្អិត • • • • • • • • • • • • #VOAKhmer #Cambodia #union #NagaWorld #laborrights

January 03, 2022

voakhmer

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បង្ហាញ​មោទនភាព​អំពី​ជ័យជម្នះ​ក្នុង​ការ​គ្រប់គ្រង​បាន​លើ​ស្ថានភាព​ជំងឺ​ឆ្លង​កូវីដ១៩ ​និង​ភាព​ស៊ាំ​ទប់ទល់​នឹង​ជំងឺ​នេះ​ នៅ​កម្ពុជា​ ក្រោយ​រដ្ឋាភិបាល ​បង្កើន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នៅ​ទូទាំង​ប្រទេស។​ ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ និង​លើក​កម្រិត​គុណភាព​ផ្លូវ​ជាតិ​លេខ ​៤៨​ ត​ភ្ជាប់​ខេត្ត​ជាប់​មាត់​សមុទ្រ​ គឺ​ខេត្ត​ព្រះ​សីហនុ​ ទៅ​កាន់​ខេត្ត​កោះកុង​ ដែល​នៅ​ជាប់​ប្រទេស​ថៃ​ នៅ​ថ្ងៃ​ចន្ទ​នេះ​ លោក ​ហ៊ុន សែន​ បាន​លើក​ឡើង​ពី​ប្រសិទ្ធ​ភាព​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ១៩ ​ដែល​ធ្វើ​ឲ្យ​មាន​ភាព​ស៊ាំ​ក្នុង​សហគមន៍​ ហើយ​បាន​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​មាន​លទ្ធភាព​បើក​ដំណើរការ​សេដ្ឋកិច្ច​ប្រទេស​ទាំង​មូល​ឡើង​វិញ។​ លោក​បាន​ថ្លែង​ថា៖ ​«ក្នុង​រយៈ​កាល​ចាប់​ពី​យើង​បើក​ប្រទេស​ឡើង​វិញ​ ថ្ងៃ​១​ ខែ​វិច្ឆិកា​ហើយ​យើង​បិទ​បញ្ចប់​ព្រឹត្តិ​ការណ៍​ថ្ងៃ​២០​ ខែ​ធ្នូ​ គឺ​ ១០​ខែ​គត់​នៃ​ការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩​ព្រឹត្តិការណ៍​សហគមន៍​ ២០​ កុម្ភៈ។ ​ចំណូល​ប៉ុន្មាន​ខែ​ចុង​ឆ្នាំ​ងើប​ឡើង​វិញ​ បន្ទាប់​ពី​យើង​ចាក់​វ៉ាក់សាំង​គ្រប់គ្រាន់»។​ ដំណាល​គ្នា​នោះ​ដែរ​លោក​ ហ៊ុន សែន​ បាន​បញ្ជាក់​ពី​ស្ថានភាព​ល្អ​ប្រសើរ​ពី​ការ​គេចផុត​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ​នៅ​ក្នុង​សហគមន៍​ទ្រង់​ទ្រាយ​ធំ​ជាថ្មី​ទៀត​ ជា​ពិសេស​អំឡុង​ពេល​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ពេល​ថ្មីៗ​នេះ។​ លោក​ប្រាប់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​យ៉ាង​ដូច្នេះ​ថា៖​ «ហើយ​ខ្ញុំ​សូម​បញ្ជាក់​ ខ្ញុំ​សប្បាយ​ចិត្ត​ជាង​គេ​នៅ​ត្រង់​ថា ​ប្រឡង​បាក់​ឌុប​ យើង​ថា​បាក់​ឌុប​....​ភាសា​ពី​ដើម​ តែ​បើ​ភាសា​ត្រូវ​ យើង​ថា ​ប្រឡង​មធ្យម​សិក្សាទុតិយភូមិ ​...​ កូន​សិស្ស​ ១១៥.០០០​នាក់​ជាងតែ​ករណី​ឆ្លង​កូវីដ១៩​ មាន​តែ​បី​ប៉ុណ្ណោះ ​...​ពីរ ​គឺ​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស​ គឺ​ចាត់​តាំង​ឲ្យ​ប្រឡង​នៅ​មន្ទីរ​ពេទ្យ​តែ​ម្តង។ ​មួយ​ទៀត ​គឺ​នៅ​បាត់ដំបង ​គឺ​មាន​តែ​៣​ករណី​គត់»។​ 👉សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីអានព័ត៌មានលម្អិត • • • • • • • • • • • • #VOAKhmer #cambodia #khmer #pandemic #covid19 #covidvacccine

January 03, 2022

voakhmer

ប្រទេស​កម្ពុជា​កំពុង​ឈរ​លើ​ក្តី​សង្ឃឹម​ថានឹងមានការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញក្រោយ​ការ​រាត​ត្បាត​នៃ​ជំងឺកូវីដ១៩ ដោយ​ផ្នែកលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេសចិន និង​កូរ៉េខាងត្បូង និង​សមាជិក​ក្នុងកិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​ហៅ​កាត់​ថា RCEP។ RCEP ជា​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​ដែល​មានរួម​ប្រទេស​ទាំង១០​នៃ​សមាគម​អាស៊ាន​និង​ប្រទេស​ចិន ​ជប៉ុន​កូរ៉េ​ខាងត្បូង​ អូស្ត្រាលី​និង​ នូវែលសេឡង់​។ កិច្ច​ព្រមព្រៀងនេះ​បាន​ចូលជា​ធរមាន​កាលពី​ថ្ងៃទី១​ខែ​មករា​ឆ្នាំ២០២២​នេះ។ បណ្តា​ប្រទេស​ជាសមាជិក​នៃ​កិច្ច​ព្រមព្រៀង​នេះ នឹង​មាន​ផលិតផល​សរុប​ក្នុង​ស្រុក​ទាំងអស់​ចំនួន ២៦.២ លានលាន​ដុល្លារ ឬ​ស្មើនឹង​ផលិតផល​សរុប​ក្នុង​ពិភពលោក​ចំនួន​៣០ភាគរយ។ អ្នកវិភាគ​បាន​និយាយថា​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​បាន​ព្យាយាម​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទាំងនេះ ខណ:ដែល​កម្ពុជា​រង​ផល​ប៉ះពាល់​សេដ្ឋកិច្ច​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ការ​រាតត្បាត​នៃជំងឺ​កូវីដ១៩ និងការ​ដែល​សហភាព​អឺរ៉ុប​ដកហូត​ការ​អនុគ្រោះពន្ធខ្លះ​លើ​ទំនិញ​នាំចូល​ដោយសារ​ប្រវត្តិ​សិទ្ធិមនុស្ស​មិនល្អ និង​ការ​ដើរ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​កម្ពុជា។ រដ្ឋមន្ត្រី​ក្រសួង​ផែនការ​លោក​ ឆាយ ថន បាន​ថ្លែងថា​កម្ពុជា​បាន​បាត់បង់​ការងារ​ជាង​៦០លាន ក្នុង​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ឬ​នឹង​បាត់បង់​ថែមទៀត ដោយ​សារ​ជំងឺ​កូវីដ១៩ ហើយ​អង្គការ​ UNDP រំពឹងថា​អាត្រា​ភាពក្រីក្រ​នៃ​ប្រទេស​កម្ពុជា​អាចកើន​ទ្វេដង​ដល់​១៧.​៦​ភាគរយ​នៅឆ្នាំ​២០២១​ដែល​ទើប​កន្លង​ទៅនេះ។ «កិច្ច​ព្រមព្រៀង​ទាំងនេះ​ពិតជាមាន​សារៈសំខាន់​ខ្លាំងណាស់​ចំពោះ​អនាគត​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា។ បណ្តា​ប្រទេស​ជិតខាង​របស់​កម្ពុជា​នឹង​ក្លាយ​ជាទីផ្សារ​ចម្បង​របស់​កម្ពុជា​ក្នុង​អំឡុង​ពេល​ប៉ុន្មានឆ្នាំ​ខាងមុខ​នេះ‍» ។ នេះ​បើតាម​សម្តី​របស់​លោក Bart Edes នៃ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​កិច្ចការ​អន្តរជាតិ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ 👉សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីអានព័ត៌មានលម្អិត • • • • • • • • • • • • #VOAKhmer #cambodia #khmer #economy #RCEP #asean

January 03, 2022

voakhmer

កម្មវិធីរៀនភាសាអង់គ្លេស ឬ Learning English របស់ VOAដោយរៀនពាក្យដែលប្រើប្រាស់នៅក្នុងសារព័ត៌មាន។ នៅថ្ងៃនេះ អ្នកទាំងអស់គ្នានឹងរៀនអត្ថន័យនៃពាក្យ «reunion»៕ លោកអ្នកក៏អាចទស្សនាវីដេអូនេះលើគេហទំព័រ VOA៖ bit.ly/3EqNhxL 👉សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីទស្សនាព័ត៌មានផ្សេងៗ . . . . . . . . . #VOAKhmer #Cambodia #voalearningenglish #NewsWord #reunion #EnglishLearning

January 02, 2022

voakhmer

មន្រ្តី​សាលា​រាជធានី​ភ្នំពេញ​អះអាង​ថា​ការ​ឡើង​ថ្លៃ​សេវា​ប្រមូលសំរាម គឺដើម្បី​ឲ្យ​ក្រុម​ហ៊ុន​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្ពស់​ក្នុង​ការ​បំពេញ​ការ​ងារប្រមូល​សំរាម​ឲ្យមាន​ប្រសិទ្ធ​ភាព ខណៈ​រដ្ឋបាល​ក្រុង​បាន​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន​ប្រមូល​សំរាម​ទៅ​តាម​ខណ្ឌ​មួយ​ចំនួន​ដែល​បាន​កំណត់។ ប៉ុន្តែ​ប្រជា​ពល​រដ្ឋមួយ​ចំនួន​លើក​ឡើង​ថាតម្លៃ​នេះ​ហាក់​ខ្ពស់​បន្តិច បើ​ធៀប​នឹង​តម្លៃ​កាល​ពី​ពេល​មុន។ តម្លៃ​សេវា​ប្រមូល​សំរាមនេះ​គឺ​ខុស​គ្នា​ៗទៅ​តាម​ប្រភេទ​ទីតាំង​ប្រភេទ​ផ្ទះ​និង​ប្រភេទអាជីវ​កម្ម​នីមួយ​ៗ។ តារាង​ថ្មីនៃ​តម្លៃ​សេវា​គ្រប់​គ្រង​សំរាម​និង​សំណល់​រឹង​ក្នុ​ង​រាជធានី​ភ្នំពេញ ដែល​នឹង​ត្រូវ​អនុវត្តចាប់​ពីថ្ងៃ​ទី១​ខែ​វិច្ឆិកា ឆ្នាំ​២០២១​ឲ្យ​ដឹង​ថា​ប្រភេទ​ទីតាំង​ទី១រួម​មានផ្ទះ​មួយ​ល្វែង​ជាន់​ផ្ទាល់​ដី​ដែល​ជា​ទីតាំង​មិន​ប្រកប​អាជីវ​កម្ម​ត្រូវ​បង់​សេវា​២.៥​ដុល្លារ​អាមេរិក ឬ​ប្រហែល១​ម៉ឺន​រៀល​ខណៈ​ផ្ទះ​១​ល្វែង​ជាន់​ផ្ទាល់​ដី​ដូច​គ្នា​ដែល​ប្រកប​អាជីវ​កម្ម​សេវា​កម្ម ហាង​ទំនិញ ត្រូវ​បង់​១៥​ដុល្លារ​អាមេ​រិក​និង​ផ្ទះប្រកប​អាជីវ​កម្ម​ភោជ​នីយ​ដ្ឋាន​ត្រូវ​បង់​សេវា​២៥​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។ ចំណែក​ផ្ទះ​មួយ​ល្វែង​ជាន់​លើ​ត្រូវ​បង់​២​ដុល្លារ​អាមេ​រិក​។ សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី​២២​ ខែតុលា ឆ្នាំ​២០២១​ឲ្យ​ដឹង​ថាការ​អនុវត្ត​ការ​បង់​ប្រាក់​ថ្លៃ​សេវា​ប្រមូល​និង​ដឹក​ជញ្ជូន​សំរាម​និ​ងសំណល់​រឹង​តាម​តារាង​បង់ប្រាក់​ឆ្នាំ​២០០៣ គឺ​មិន​ទាន់​ឆ្លើយ​តប​ទៅនឹង​កំណើន​សេដ្ឋ​កិច្ច​របស់​ប្រទេស​ជាតិ​កំណើន​សន្ទស្សន៍​ថ្លៃ​ទំនិញ​និង​ជីវភាព​រស់​នៅ​នា​ពេល​បច្ចុប្បន្ន​ឡើយ។ ជា​ពិសេស​មិន​មាន​លទ្ធ​ភាព​ទូទាត់​ថ្លៃ​សេវា​សម្អាត ប្រមូល​និង​ដឹក​ជញ្ជូន​សំរាម​ទៅ​កាន់​ទីលាន​ជូន​ប្រតិ​បត្តិករ​ទាំង​៣ ដែល​បាន​ប្រើប្រាស់​រថយន្ត​ដឹក​សំរាម រថ​យន្ត​បោស​ថ្នល់ រថ​យន្ត​បាញ់​លាង​សម្អាត​ថ្នល់ និងសម្ភារ​ប្រមូល​សំរាម​ផ្សេង​ៗ​ព្រម​ទាំង​ប្រាក់​ខែ​បុគ្គលិក​កម្មករ ការ​ចំណាយ​រដ្ឋ​បាល​របស់​សហ​គ្រាស និង​ការចំណាយ​រៀប​ចំ​ទី​លាន​សុវត្ថិ​ភាព​នៅ​ឡើយ។ 👉សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីអានព័ត៌មានលម្អិត • • • • • • • • • • • • #VOAKhmer #cambodia #khmer #garbagecollection #wastecollectionfee

January 01, 2022

voakhmer

រដ្ឋបាល​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍ បាន​ចេញ​សេចក្តី​អំពាវ​នាវ​មួយ​ឲ្យ​អ្នក​តវ៉ា​បញ្ឈប់​ការ​ប្រមូល​ផ្តុំ ដោយ​ចោទ​ការ​ធ្វើ​កូដកម្ម​របស់​អតីត​បុគ្គលិក​ណាហ្គា​វើលដ៍​រយៈ​ពេល​២​សប្តាហ៍​មក​នេះ​«ខុស​ច្បាប់» ហើយ​«ប៉ះ​ពាល់​ធ្ងន់​ធ្ងរ»​ដល់​សន្តិសុខ​សុវត្ថិភាព​សាធារណៈ។ ការណ៍​នេះ​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​បង្រ្កាប​នៅ​ពេល​ខាង​មុខ ខណៈ​មេដឹកនាំ​សហ​ជីព​ម្នាក់ គឺ​កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​អាជ្ញាធរ​បញ្ចេញ​ឈ្មោះ​ថា​ជា​អ្នក​ដឹកនាំ​ការ​តវ៉ា​នេះ។ ការ​តវ៉ា​របស់​អតីត​បុគ្គលិក ខណៈ​មិន​ទាន់​មាន​ដំណោះ​ស្រាយទាក់ទង​នឹង​វិវាទ​ការងារ ដែល​ក្នុង​នោះ​មាន​ការ​បញ្ឈប់​បុគ្គលិក​៣៦៥​នាក់ ដែល​មាន​ទាំង​មេ​ដឹកនាំ​សហជីព​ផង​ដែរ។ បុគ្គលិក​ក៏​បាន​ទាម​ទារ​ឲ្យ​មាន​ការ​ទូទាត់​ប្រាក់​បំណាច់​ឲ្យ​បាន​សម​ស្រប តាម​ច្បាប់​ការងារ ក្រោយ​មាន​ការ​បញ្ឈប់​បុគ្គលិក​ទ្រង់​ទ្រាយ​ធំ នៅ​ពេល​មាន​វិបត្តិ​ជំងឺ​កូវីដ​១៩។ នៅ​ក្នុង​សេចក្តី​អំពាវ​នាវ​មួយ​ចុះ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២១ សាលា​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា​ការ​តវ៉ា​នោះដឹកនាំ​ដោយ​កញ្ញា ឈឹម ស៊ីថរ មេដឹក​នាំ​សហជីព​ម្នាក់ និង«​គូកន» ហើយ​បុគ្គលិក​«បាន​ធ្វើ​សកម្ម​ភាព​សម្តែង​មតិ​ដោយ​ខុស​ច្បាប់​នៅ​លើ​សួន​ច្បារ​សាធារណៈ និង​នៅ​តាម​ដង​ផ្លូវ​សាធា​រណៈ «ដែល​សកម្ម​ភាព​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សុវត្ថិភាព សណ្តាប់​ធ្នាប់​និង​របៀប​រៀប​រយ​សាធារណៈ​និង​សិទ្ធិ​ស្រប​ច្បាប់​របស់​ក្រុម​ហ៊ុន ជា​ពិសេស​ពុំ​បាន​ចូលរួម​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩»។ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​តវ៉ា​ទាំង​អស់​ត្រូវ​បញ្ឈប់​សកម្ម​ភាព​តវ៉ា។ អ្នកស្រី ហៃ សុភាព អាយុ​៣៥​ឆ្នាំ ដែល​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​ណាហ្គា​វើល​ដ៍​ជា​អ្នក​មើល​ការ​ខុស​ត្រូវផ្នែក​ចែក​បៀររយៈ​ពេល​១៥​ឆ្នាំ​មក​ហើយ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​ថា​ការ​តវ៉ា​របស់​បុគ្គលិក ធ្វើ​ឡើង​ស្រប​តាម​ច្បាប់ ក្រោយ​ពួក​គេ​បាន​ព្យាយាម​តស៊ូ​មតិ​ជាមួយ​ក្រុម​ហ៊ុន​ប្រមាណ​៨​ខែ​មក​ហើយ ប៉ុន្តែ​មិន​មាន​ដំណោះ​ស្រាយ​ឡើយ។ អ្នកស្រី​បញ្ជាក់​ថា៖ «អ្វី​ដែល​ពួក​ខ្ញុំ​ធ្វើ​គឺ​រត់​តាម​នីតិ​វិធី​ច្បាប់​ទាំង​អស់។ អញ្ចឹង​ខ្ញុំ​អត់​ដឹង​ថា​កន្លែង​ណា ដែល​គេ​មើល​មកថា​ពួក​ខ្ញុំ​ធ្វើ​ខុស​ច្បាប់​ទេ​»។ 👉 សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីអានព័ត៌មានលម្អិត • • • • • • • • • • • • #VOAKhmer #Cambodia #union #NagaWorld #laborrights

January 01, 2022

voakhmer

កូន​ប្រុស​ច្បង​លោក​នាយក​រដ្ឋ​មន្រី​ហ៊ុន សែន​ គឺ​លោកហ៊ុន ម៉ាណែត​បាន​បន្តថ្លែង​សារ​ឌឺដង​ផ្លែផ្កា​ទៅ​លើ​ការ​មើល​ស្រាល​របស់​លោក​សម រង្ស៊ី​ ចំពោះ​សញ្ញាបត្រ​សំខាន់ៗ​ចំនួនបី​ដែល​លោក​បាន​ទទួល​នៅ​សហរដ្ឋ​អាមេរិក​និង​ចក្រភព​អង់គ្លេស។ បើ​តាម​សារ​បង្ហោះ​លើ​ទំព័រផ្លូវ​ការ​ហ្វេស​ប៊ុក​របស់​លោក​ហ៊ុន ម៉ាណែត​នៅថ្ងៃ​ព្រហស្បតិ៍នេះ​លោក​សម រង្ស៊ី​បាន​រក្សា​ការ​ស្ងៀម​ស្ងាត់​មិន​តប​ត​ទៅនឹង​ការ​ទាម​ទារ​របស់​លោកហ៊ុន ម៉ាណែតឱ្យ​មក​បង្ហាញ​ការ​ពិត​ថា​សញ្ញា​បត្រ​របស់​លោក​ដែល​បាន​ទទួល​ពី​សាលា​នាយ​ទាហាន​អាមេរិក​West Point និង​សញ្ញាប័ត្រ​ថ្នាក់​ឧត្តម​សិក្សា​ពីរ​ផ្សេង​ទៀត​ដែល​លោក​បាន​ទទួល​នៅ​សហរដ្ឋ​អាមេរិក​និង​ចក្រភព​ជា​ប្រភេទ​សញ្ញាបត្រ​មិន​ត្រូវ​តាម​ស្តង់ដា​នោះ។ ដោយ​មិនបាន​បន្ត​សុំ​ឱ្យអតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក​សម រង្ស៊ី​មក​ភ្នាល់​ទៀតនោះ​លោក​ហ៊ុន ម៉ាណែត​ដែល​ជាមេបញ្ជាការ​កងទ័ព​ជើង​គោក​នៃ​កងយោធពល​ខេមរភូមិន្ទនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​អំពាវនាវ​ដល់លោក​សម រង្ស៊ីឱ្យបញ្ចេញ​អ្នកជំនាន់​ថ្មី​មក​ប្រកួត​ប្រជែង​ជា​មួយ​លោក​ផ្ទាល់ និង​ជាមួយ​យុវជន​ជំនាន់​ក្រោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​ហ៊ុន ម៉ាណែត​លើក​ឡើង​តាម​ន័យដើម​ថា​៖«​បើ​ជ្រុល​ជា​លោក​មិន​ហ៊ាន​ចេញ​មក​តតាំង​ផ្ទាល់​ជាមួយ​ខ្ញុំ​ដែល​ជា​ក្មេង​ជំនាន់​ក្រោយ​ទេ​គួរ​តែ​លោក​មាន​ភាព​ក្លាហាន​ក្នុង​ការ​បញ្ចេញ​យុវជន​បន្ត​វេន​របស់​លោក មក​ប្រកួត​ប្រជែង​ជា​មួយ​ខ្ញុំ​និង​ជាមួយ​យុវជន​ជំនាន់​ក្រោយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មក។ ខ្ញុំ​គិត​ថា​លោក​មាន​អាយុ​ច្រើន​ហើយ​ល្មម​ដល់​ពេល​លោក​សម្រាក​និង​ហ៊ាន​លះ​បង់​នូវ​មហិច្ឆតា​ចង់​បាន​អំណាច​របស់​លោក ដើម្បី​ទុក​ឱកាស​ឱ្យ​យុវជន​ជំនាន់​ក្រោយ​បាន​លូត​លាស់​ផង»​។ 👉 សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីអានព័ត៌មានលម្អិត • • • • • • • • • • • • #VOAKhmer #cambodia #khmer​ #hunmanet #hunsen #politicskh #ccpcambodia #samrainsy

December 31, 2021

voakhmer

មេដឹក​នាំ​នយោបាយ​ជំទាស់​លោក​ សម រង្ស៊ី បាន​ចោទ​ប្រកាន់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ចំៗ​ថា​ មេដឹកនាំ​កម្ពុជារូបនេះ​កំពុង​រៀបចំ​បង្កើត​ឲ្យ​មាន​របប​នយោបាយ​បន្ត​វេនក្នុង​ក្រុមគ្រួសារ​របស់​លោកតាម​ការ​ប្រកាស​គម្រោង​ស្នើ​ធ្វើ​ច្បាប់​កំណត់​អាយុ​ឲ្យ​ចូល​និវត្តន៍​សម្រាប់​តំណែង​នាយករដ្ឋមន្រ្តី​។ នៅ​ក្នុងពិធី​សម្ពោធ​ដាក់​ឱ្យប្រើ​ប្រាស់​ជាផ្លូវការ​អគារ​រដ្ឋបាល និង​សាល​ប្រជុំ​ទីស្តីការ​ក្រសួង​ការពារជាតិ​ថ្មី​កាល​ពី​ថ្ងៃ​ពុធ​ លោក​ ហ៊ុន សែន​ បាន​លើក​ឡើង​ថានៅពេល​លោក​ចាកចេញ​ពីតំណែង​លោក​នឹង​ស្នើ​ឲ្យ​មាន​ការតាក់​តែង​ច្បាប់​កំណត់​អាយុ​ដែលត្រូវ​ចូលនិវត្តន៍​ក្នុង​តំណែង​នាយក​រដ្ឋមន្ត្រី​នៅអាយុ​ត្រឹម​៧០​ឆ្នាំ​និងថា​លោក​ក៏​ក្លាយ​ជា​ឪពុក​នាយក​រដ្ឋមន្ត្រី​និង​ជីតា​នាយក​រដ្ឋមន្ត្រី​នៅ​ពេល​អនាគត​ផង​ដែរ​។ ការ​ប្រកាស​របស់​លោក ​ហ៊ុន សែន ​ឱ្យ​មានការ​កំណត់​អាយុ​ចូល​និវត្តន៍​សម្រាប់​តួនាទី​ជា​នាយក​រដ្ឋមន្ត្រី​នោះស្រប​ទៅតាម​ការ​ចង់​បាន​របស់​លោក​ សម រង្ស៊ី​ ដែល​កាលពី​ខែតុលា​ឆ្នាំ​២០២១​នេះ បានស្នើ​ឲ្យ​មាន​ការ​បង្កើត​ច្បាប់​ដែល​តម្រូវ​ឲ្យ​នាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​និង​អ្នក​កាន់​តំណែង​ក្នុង​មុខងារ​សាធារណៈ​ទាំងអស់​ចូល​និវត្តន៍​ចាប់​ពី​អាយុ​ ៧០ឆ្នាំ​ឡើង​ទៅ។ ប៉ុន្តែ​នៅ​ក្រោយ​ការ​បញ្ជាក់របស់​លោក ហ៊ុន សែន​ ទាក់ទិន​អាយុ​ចូលនិវត្តន៍​សម្រាប់​អ្នកកាន់​នាយក​រដ្ឋមន្ត្រីនោះ​លោក​ សម រង្ស៊ី​ បាន​បក​ស្រាយថាគឺ​ជា​ការ​«​បញ្ជាក់​ពី​គោល​បំណង​នៅ​ក្នុង​ការ​បង្កើត​នូវ​របប​នយោបាយបែប​ទាយាទ​និយម​»។ លោក​ សម រង្ស៊ី​ ​លើកឡើង​ថា​លោក ​ហ៊ុន សែន​ និយាយ​មិនត្រឹម​ត្រូវ​ថា​លោក​មាន​អាយុ​៧៣​ឆ្នាំ​នៅ​ពេល​ប្រកាស​ពី​ការកំណត់​អាយុ​ចូល​និវត្តន៍​សម្រាប់​តំណែង​នាយក​រដ្ឋមន្ត្រី​នោះ​តែ​តាមការ​ពិត​លោក​មាន​អាយុ​ត្រឹម​៧២​ឆ្នាំ​ប៉ុណ្ណោះ​។ នេះ​បើតាម​សារ​របស់​លោក​ សម រង្ស៊ី ដែលបាន​បង្ហោះលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​កាល​ពី​យប់​ថ្ងៃពុធ។ 👉 សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីអានព័ត៌មានលម្អិត • • • • • • • • • • • • #VOAKhmer #cambodia #khmer​ #hunmanet #hunsen #politicskh #ccpcambodia #samrainsy

December 31, 2021

voakhmer

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​លើកឡើង​នៅចំពោះ​មុខ​ក្រុមមន្ត្រី​កងទ័ព​និង​នគរបាល​ជាន់​ខ្ពស់​កម្ពុជា​ថា​បដិវត្តន៍​ពណ៌​នៅ​តែ​បន្ត​មាន​នៅ​លើ​ពិភពលោក​និង​មាន​សន្ទុះ​កាន់​តែ​ខ្លាំង និងថាដើម្បី​ឈ្នះ​បដិវត្តន៍​ពណ៌បាន​គឺ​មាន​«វិធី​តែ​មួយ​គត់គឺ​កាន់​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​ជាប់​»។ ​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យប្រើ​ប្រាស់​ជាផ្លូវ​ការ​អគារ​រដ្ឋបាល​និង​សាល​ប្រជុំ​ទីស្តីការ​ក្រសួង​ការពារ​ជាតិ​ថ្មីក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ​លោក​ហ៊ុន សែន​ បាន​អំពាវនាវ​ឲ្យ​យោធា​និង​កងកម្លាំង​ប្រដាប់​អាវុធ​នៅ​ក្នុង​ប្រទេសរក្សា​អព្យាក្រឹតភាព​ចំពោះ​គណបក្ស​នយោបាយ​ទូទៅ​តែ​មិនត្រូវរក្សា​អព្យាក្រឹត​ភាព​ចំពោះ​រដ្ឋា​ភិ​បាល​ហើយ​ត្រូវធ្វើ​អន្តរាគមន៍​ជា​បន្ទាន់​នៅ​ពេល​រដ្ឋាភិបាល​ប្រឈម​នឹង​ការ​ប៉ុនប៉ងផ្តួល​រំលំ​។ លោក​បាន​ថ្លែង​ថា៖ «យើង​ត្រូវ​អព្យាក្រឹត្យ​ចំពោះ​មុខ​បណ្តា​បក្ស​នយោបាយ​ទាំង​អស់ ដូចៗ​គ្នា​។ យើង​ការពារ​ឲ្យ​ដូចៗ​គ្នា។ ឧទាហរណ៍​ថា កម្លាំង​នគរបាល​ត្រូវ​ការពារ​នូវ​ការ​ជួបជុំ​ណាមួយ​របស់​បក្ស​នយោបាយ​ក្នុង​ការ​ឃោសនា​បោះឆ្នោត ឬ​ក្នុង​កិច្ចការ​របស់​គេ​ត្រូវ​ការ​ពារ​ឲ្យ​។ បក្ស​កាន់​អំណាច​ក៏​យើង​ការពារ​បក្ស​មិនមែន​កាន់​អំណាច​ក៏​យើង​ការពារ​។ ក៏​ប៉ុន្តែ​រវាង​រដ្ឋាភិបាល​ជាមួយ​និង​បណ្តា​បក្ស​នយោបាយ រាប់​តែ​បក្ស​កាន់​អំណាច​គឺ អត់​មាន​ត្រូវ​អព្យាក្រឹត្យ​ជាមួយ​ទេ»។ នៅ​ក្នុង​សំណុំរឿង​បដិវត្តន៍​នេះ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ពន្យល់​ថាគន្លឹះ​សំខាន់​ដែលមេដឹកនាំ​បដិវត្តន៍ចង់​បាន​គឺ​ស្ថិត​នៅ​លើ​អព្យាក្រឹតភាព​កងកម្លាំង​ប្រដាប់​អាវុធ។ លោក​ក៏បាន​ព្រមាន​ខ្លាំង​ៗដក​តំណែង​មេដឹកនាំ​យោធា​ឬ​កងកម្លាំង​ប្រដាប់​អាវុធ​ណា​ដែល​មិន​គោរព​តាម​បញ្ជា​ឲ្យ​ចេញ​ទប់ស្កាត់​សកម្មភាព​បដិវត្តន៍​ពណ៌។​ លោក​បាន​បន្ត​ថា៖ «ដរាប​ណា​ខ្ញុំ​មិន​ទាន់​ដក​ខ្លួន​ចេញ​ពី​នាយករដ្ឋមន្រ្តី​ទេ​ខ្ញុំ​នៅ​តែ​មាន​សិទ្ធិ​បញ្ជា​កងទ័ព​។ កង​ទ័ព​នគរបាល​ និយាយ​រួម​កម្លាំង​ទាំងអស់ ដែល​ចំណុះ​នីតិប្រតិបត្តិ​គឺ​ខ្ញុំ​បញ្ជា​ទាំងអស់។ មិន​ស្តាប់​គឺ​ ដក​ចេញ​តែ​ប៉ុណ្ណឹង។ ហ្អែង​ធ្វើ​ខុស​ មាន​រឿង​ទៀត​។ អញ្ចឹង​ត្រូវ​ចាំ។ កុំ​មក​ចង់​ធ្វើ​បដិវត្តន៍​ពណ៌​មក​ចាប់​ហ៊ុន សែន​ស្អីៗ​ អី​ណា។ ចាប់​មក​អញ្ជើញ​មក មក​ចាប់​មក»។ 👉 សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីអានព័ត៌មានលម្អិត • • • • • • • • • • • • #VOAKhmer #cambodia #khmer​ #hunmanet #hunsen #politicskh #ccpcambodia #samrainsy

December 30, 2021

voakhmer

សហ​ចៅក្រម​ស៊ើប​អង្កេត​នៃ​សាលាក្តី​ខ្មែរ​ក្រហម បាន​សម្រេច​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ សំណុំ​រឿង​០០៤ ពាក់​ព័ន្ធ​នឹង​ជនជាប់​ចោទ​ យឹម ទិត្យ ត្រូវ​ដាក់​បញ្ចូល​នៅ​ក្នុង​បណ្ណសារ ដោយ​ឥត​ចាត់ការ​បន្ត​ទៀត​ឡើយ។ ការ​សម្រេច​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​ ក្រោយ​ពី​តុលាការ​កំពូល​នៃ​សាលា​ក្តី​កូន​កាត់​ដែល​មាន​ការ​ចូលរួម​ពី​អង្គការ​សហប្រជាជាតិ​ បាន​សម្រេច​បដិសេធ​សំណើ​របស់​សហ​ចៅក្រម​ស៊ើប​អង្កេតអន្តរជាតិ ក្នុង​ការ​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ជំនុំជម្រះ ដោយ​សារ​តុលាការ​កំពូលផ្តល់​ហេតុផល​ថា​គ្មានដីការ​បញ្ចូន​រឿង​នេះ​ទៅ​ជំនុំជម្រះ​ស្ថាពរ​ដែល​អាច​អនុវត្ត​បាន។ លោក យឹម ទិត្យ​ អតីត​លេខា​តំបន់​១៣​ ក្នុង​សម័យ​ខ្មែរ​ក្រហម ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន​នៃ​ក្រម​ព្រហ្មទណ្ឌ​ឆ្នាំ​១៩៥៦ បទ​ប្រល័យ​ពូជសាសន៍ បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​និង​ការ​រំលោភបំពាន​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ឆ្នាំ​១៩៤៩។ 👉 សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីអានព័ត៌មានលម្អិត • • • • • • • • • • • • #VOAKhmer #Cambodia #khmerrougetribunal #eccc #khmerrouge

December 30, 2021

voakhmer

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ​ថ្លែង​ថា នៅ​ពេល​ដែល​លោក​ចុះ​ចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្រ្តី លោកនឹងស្នើ​ច្បាប់​ដើម្បី​កំណត់​អាយុ​របស់​នាយករដ្ឋមន្រ្តី​ត្រឹម​៧០​ឆ្នាំ​ទៅ​តាម​ការ​ចង់​បាន​របស់​គូ​ប្រជែង​នយោបាយរបស់លោក​ដែល​កំពុង​រស់​នៅ​ឯក្រៅ​ប្រទេស​។ ការ​លើកឡើង​របស់​លោក​ ហ៊ុន សែន យ៉ាង​ដូច្នេះ កើត​មាន​ឡើងស្រប​ពេល​លោក​កំពុង​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​អ្នក​បន្តវេន​តំណែង​របស់​លោក​ហើយ​កាលពី​ពេល​ថ្មីៗ​នេះកូនប្រុស​ច្បង​របស់​លោក​គឺ​លោក​ហ៊ុន ម៉ាណែត​ ដែល​ទើបតែមាន​អាយុ​៤៤ឆ្នាំ​ត្រូវបាន​ក្រុមមេដឹកនាំ​គណបក្ស​កាន់​អំណាច​ជ្រើស​រើស​ឲ្យ​ក្លាយ​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​សម្រាប់​ពេល​អនាគត។ ​ថ្លែង​ក្នុង​ពិធីសម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​អគារ​រដ្ឋបាល និង​សាល​ប្រជុំ​ទីស្តីការ​ក្រសួង​ការពារជាតិថ្មី​លោក ​ហ៊ុន សែន​មិន​លើក​ឡើង​ចំឈ្មោះ​អ្នក​នយោបាយ​ដែល​មានបំណង​ឲ្យ​កំណត់​អាយុ​របស់នាយករដ្ឋ​មន្ត្រី​ទេ​តែត្រូវ​គេដឹង​ថា​លោក​សំដៅ​លើ​លោក សម រង្ស៊ី ដែល​កាលពី​ពេល​កន្លងទៅ​រិះគន់​ការ​បង្កើត​ច្បាប់​កំណត់​សញ្ជាតិ​ខ្មែរ​តែមួយ​សម្រាប់​តំណែង​កំពូល​រដ្ឋ​បួន​សំខាន់​ៗ​ថា​មិន​ចាំបាច់​សម្រាប់​ប្រទេស។ លោក​ហ៊ុន សែន​បាន​មាន​ប្រសាសន៍​ទៅកាន់​ក្រុម​នាយ​ទាហាន​និង​នគរបាល​កម្ពុជា​យ៉ាង​ដូច្នេះ៖ «នៅពេល​ដែល​ខ្ញុំ​ចាក​ចេញ​ពី​នាយក​រដ្ឋមន្រ្តី ខ្ញុំ​នឹងសម្រេច​បំណង​អ្នក​ដែល​ស្នើ​សុំ​ឲ្យ​រៀប​ចំ​ច្បាប់​កំណត់​អាយុ​ចូល​និវត្ត​របស់​នាយក​រដ្ឋមន្រ្តី។ ខ្ញុំ​នឹង​ធ្វើ​ជូន»។ នាយករដ្ឋមន្រ្តី​ដែល​កាន់​អំណាច​ជិត​បួនទសវត្សរ៍រូប​នេះក៏​បាន​បញ្ជាក់​ថា នៅ​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​ខាង​មុខ លោក​នឹង​មាន​អាយុ​ត្រឹម​៧១​ឆ្នាំ ខណៈ​អ្នក​ស្នើ​សុំ​ដែល​លោក​សំដៅ​លើ​លោក សម រង្ស៊ី នឹង​មាន​អាយុ​៧៣​ឆ្នាំ។​លោក​ក៏​បានជំរុញ​ឲ្យ​ចៅប្រុស​របស់លោក​ធ្វើ​ជា​នាយក​រដ្ឋមន្រ្តី​ជា​បន្ត​បន្ទាប់​ផង​ដែរ។ «ខ្ញុំ​សូម​បញ្ជាក់​ណា៎ ពេល​នេះខ្ញុំ​ជា​នាយករដ្ឋមន្រ្តី ក្រោយ​ឆ្នាំ​២០២៣​ខ្ញុំ​ទៅជា​ឪ​នាយក​រដ្ឋមន្រ្តី​ដល់​២០៤០ ខ្ញុំ​នឹង​ក្លាយ​ទៅជា​ជីតា​នាយក​រដ្ឋមន្រ្តី។ ចាំ​មើលមើល។ ថ្ងៃ​មុនអាចៅមួយ​កំពុងរៀនមហាវិទ្យាល័យ​នៅ​ក្រៅ​ប្រទេស វា​មក​លេង​ស្រុក ប្រាប់​អង្គុយ​បាយ​ជាមួយគ្នា​២០​ឆ្នាំ​ទៀត​ចៅ​ឯង​ត្រូវ​ប្រជែង​យក​តំណែងនាយក​រដ្ឋ​មន្រ្តី»។ 👉 សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីអានព័ត៌មានលម្អិត • • • • • • • • • • • • #VOAKhmer #cambodia #khmer​ #hunmanet #hunsen #politicskh #ccpcambodia #samrainsy

December 30, 2021

voakhmer

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ ស ខេង​ បាន​ថ្លែង​កាលពីថ្ងៃ​អង្គារ​ថា ​មាន​អ្នកជាប់ឃុំ​ប្រមាណ​៥១ភាគរយ​នៃ​អ្នកជាប់​ឃុំ​សរុបជិត​៤ម៉ឺន​នាក់​មាន​ជាប់ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿងញៀន​ ហើយ​នៅ​ក្នុងតែ​រយៈពេល​មួយ​ខែ​ធ្នូនេះ​ អាជ្ញាធរ​រឹបអូស​បាន​គ្រឿង​ញៀន​ជាង ​២តោន។ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​មជ្ឈមណ្ឌល​នីតិ​សម្បទា​ស្ថិត​នៅ​ស្រុក​កណ្តាល​ស្ទឹង​ ខេត្តកណ្តាល លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ស ខេង​ បាន​ប្រាប់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ថា បញ្ហា​គ្រឿង​ញៀន​ជា​ហានិភ័យ​ធំ​ណាស់​សម្រាប់​សង្គម​កម្ពុជា ក្រៅ​ពី​ការ​គំរាម​កំហែង​ពី​ជំងឺ​ឆ្លង​រាតត្បាត​កូវីដ១៩ ​ដែល​នៅ​ពេលបច្ចុប្បន្ន​ស្ថិត​ក្នុង​ស្ថាន​ភាព​ដែល​អាចគ្រប់​គ្រង​បាន​នោះ​។ លោក​លើក​ឡើង​យ៉ាង​ដូច្នេះ​៖ «​ប៉ុន្តែ​នោះ​សម្រាប់​គ្រឿង​ញៀន​វា​គឺ​ជា​ជំងឺ​រ៉ាំរ៉ៃ របស់​សង្គម​យើង​ទៅ​មុខ​ទៀត​នោះបើ​សិន​ណា​ជា​យើង​មិន​នាំ​គ្នាប្រឹង​ប្រែង​ដើម្បី​នឹង​ជួយ​ដោះ​ស្រាយ​បញ្ហា​នេះ​ទាំង​អស់​គ្នា»។ 👉សូមចូលទៅចុច Link នៅក្នុង Bio ដើម្បីអានព័ត៌មានលម្អិត • • • • • • • • • • • • #VOAKhmer #cambodia #khmer​ #drugproblems #inmates

December 30, 2021

Similar accounts

sokunkanha

1.6m followers

@sokunkanha
virak_nich

1.2m followers

@virak_nich
pichsopheasp

1.2m followers

@pichsopheasp
dysonita

823.7k followers

@dysonita
nico_mrcookies

737.6k followers

@nico_mrcookies
meassoksophea_official

699.8k followers

@meassoksophea_official
rainniedara

591.6k followers

@rainniedara
tynin.k_

395.4k followers

@tynin.k_
nikkinikkimusic

235.4k followers

@nikkinikkimusic
voakhmer

161.8k followers

@voakhmer
s.dalinaa

144.1k followers

@s.dalinaa

Disclaimer

The data provides is not authorized by TikTok. We are not an official partner of TikTok.

Use of materials from the resource is permitted only with a link to our resource.

Copyright © 2024 insiflow.com